ស្រុកកោះកុង ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក សាង ស៊ីណេត អភិបាលរងស្រុកកោះកុង តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញជាអធីបតីបេីក កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងសារាចរណែនាំអន្តរក្រសួងលេខ០០៧ ស្តីពីការគ្រប់គ្រងការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាននៃមូលនិធិក្រុង ស្រុក និង ឃុំ សង្កាត់ ដែលប្រព្រឹត្តនៅសាលប្រជុំនៅសាលាស្រុកកោះកុង ។






