/ / /

កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៦ខែ ឆ្នាំ២០២៦ និងទិសដៅបន្ត តាមប្រព័ន្ធអនឡាញ (Zoom) ជាមួយសាខាកាកបាទក្រហមកម្ពុជា ២៥រាជធានីខេត្ត

សាខា កក្រក ខេត្តកោះកុង ៖ ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានដឹកនាំក្រុមប្រតិបត្តិសាខា នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៦ខែ ឆ្នាំ២០២៦ និងទិសដៅបន្ត តាមប្រព័ន្ធអនឡាញ (Zoom) ជាមួយសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានីខេត្ត ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងវត្តមានអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរងទី២ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា មន្ត្រីថ្នាក់កណ្តាល និងសាខា សរុបចំនួន ២៨៣នាក់ ស្រី៩២នាក់។

របៀបវារៈនៃកិច្ចប្រជុំខាងលើនេះមានដូចតទៅ៖ (១). បូកសរុបលទ្ធផលការងាររយៈពេល៦ខែឆ្នាំ២០២៦ និងទិសដៅបន្ត (២). ចែករំលែកខ្លឹមសារគោលនៃទិសយុទ្ធសាស្ត្របន្ថែមថ្មីចំនួន ៥ នៃរបាយការណ៍ពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ និង(៣). បញ្ហាផ្សេងៗ៕

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    24/07/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    24/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើលទ្ធផលបឋម នៃការសិក្សាស្តីពីការពិនិត្យឡើងវិញនូវវិពីសាស្ត្រវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម សម្រាប់គម្រោងវិនិយោគរបស់ចិននៅកម្ពុជា និងការអភវឌ្ឍសៀវភៅណែនាំស្តីពីអភិបាលកិច្ច បរិស្ថាន សង្គម និងសាជីវកម្ម

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/07/2026

    តាមការចាត់តាំងពីរដ្ឋបាលស្រុកលោកស្រី ប៊ួយ ដានី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តការប្រមូល ចំណូលមិនមែនសារពើពន្ធ តាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment) ជំហានទី៦ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/07/2026

    លោកស្រី អ៉ិន សុភី អភិបាលស្តី ស្រុកបូទុមសាគរ បានដឹកនាំ លោកនាយករដ្ឋបាល លោកស្រី អនុប្រធានការិយាល័យច្រកចេញចូលតែមួយ និង លោក លោកស្រី ការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំ ស្តីពីសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ តាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិក(e-Payment)ជំហានទី៦ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈប្រព័ន្ធកម្មវិធីZoom

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/07/2026

    រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ស្តីពីការស្រាវជ្រាវបញ្ជាក់ អត្តសញ្ញាណរបស់ឈ្មោះ ដួង ដារ៉ា ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/07/2026

    លោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណសរសើរព្រមទាំងផ្ដល់រង្វាន់ជូនសិស្សានុសិស្សដែលជាប់ជ័យលាភីប្រចាំឆមាសទី១ឆ្នាំសិក្សា២០២៥-២០២៦ នៃវិទ្យាល័យ ហ៊ុន សែន ចំការលើ