សាខា កក្រក កោះកុង ៖ នៅរសៀលថ្ងៃព្រហស្បត្តិ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងបានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខាទទួលបន្ទុក ការងារគ្រប់គ្រងគ្រោះមហន្តរាយសាខា សហការជាមួយ លោក ប្រាក់ គា ក្រុមការងារអនុសាខាស្រុកស្រែអំបិល អាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ ការត្រៀមបង្ការគ្រោះមហន្តរាយ មានដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ រលកសមុទ្រ គ្រោះរាំងស្ងួត រន្ទះបាញ់ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ៨៩នាក់ ស្រី ៥១នាក់។
ជាមួយគ្នានោះផងដែរក្រុមការងារបានឡើងធ្វើបទបង្ហាញពីប្រវត្តចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ និងរបៀបភ្ជាប់ប្រព័ន្ធ១២៩៤ ក្នុងគោលបំណងផ្ដល់សារជាសំឡេងក្នុងករណីមានសញ្ញាគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀតក្នុងតំបន់ងាយរងគ្រោះនៅកម្ពជា និងត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅ និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយ កើតឡើង និងត្រូវបន្តក្នុងការត្រៀមលក្ខណៈ បង្ការទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថា ហេតុក្នុងភូមិសាស្រ្តរបស់ពុកម៉ែទាំងមូល ។
ចុងបញ្ចប់កម្មវិធី ក្រុមការងារបានផ្តល់ជូនអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដផយទឹកជំនន់ធ្ងន់ធ្ងរ១គ្រួសារ ផងដែរ ដោយទទួលបាន អង្ករ៥០គក្រ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួ ទឹកសុទ្ធ១កេស ព្រមទាំងថវិកា១លានរៀល និងថវិកាអនុសាខាចំនួន២០ម៉ឺនរៀល ។
























