/ / /

មន្ទីរធម្មការនិងសាសនាខេត្ត​ សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនិងមន្ទីរអប់រំយុវជននិងកីឡាខេត្តធ្វេីយុទ្ធនាការផ្សព្វផ្សាសុខភាពសិក្សា​ សុខភាពសហគមន៍​ នៅតាមបណ្តាវត្តអារាមដេីម្បីបង្កាពីជំងឺគ្រុនឈាម​ គ្រុនឈិ

ដើម្បីសុខភាពសហគមន៍ សុខភាពសិក្សា ភូមិ ឃុំសុខចម្រើន ការគង់ស្នាក់អាស្រ័យរបស់ព្រះសង្ឃ សមណសិស្ស សិស្ស នារដូវវស្សានេះ​ ចៀសផុតពីជំងឺគ្រុនឈាម​ គ្រុនឈិ​ ក្នុងខេត្តកោះកុង​

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក គង់ ចន្ទថុល្ល ប្រធានមន្ទីរធម្មការ និងសាសនាស្ដីទី បានរួមគ្នាផ្សព្វផ្សាយអប់រំពីជំងឺគ្រុនឈាម គ្រុនឈិ​ និងគ្រោះថ្នាក់ដោយសារជក់បារីអេឡិចត្រូនិច នៅក្នុងវត្តទេពនិមិត្ត វត្តជោតញាណ វត្តអម្ពទិយារាម និងវត្តព្រះធម្មសាគររាម ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងឃុំពាមក្រសោប ស្រុកមណ្ឌសីមា ខេត្តកោះកុង ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង និយាយថា យុទ្ធនាការអប់រំផ្សព្វផ្សាយបាញ់ថ្នាំសម្លាប់មូសខ្លា និងដាក់ថ្នាំអាបែត ដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ខណ:អត្រាជំងឺនេះកំពុងបង្កក្តីព្រួយបារម្ភអំឡុងរដូវវស្សា។

លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ក៏ស្នើឱ្យព្រះករុណាព្រះសង្ឃជាសមណសិស្ស សិស្ស ឧបាសកឧបាសិការ សីលវន្ត សីលវតី លោកអាចារ្យ គណៈកម្មវត្ត និងប្រជាពលរដ្ឋ អនុវត្តវិធានការ «៣កុំ៣បំបាត់» ឱ្យបានខ្ជាប់ខ្ជួន ដោយ «៣កុំ» រួមមាន កុំឱ្យមូសខាំ កុំឱ្យមូសបង្កាត់ពូជ និងកុំធ្វេសប្រហែសពេលមានអាការៈគ្រុនក្តៅ។ ចំណែក «៣បំបាត់» គឺបំបាត់ទឹកដក់ បំបាត់ដង្កូវទឹក និងបំបាត់ជម្រកមូស តាមរយៈការសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត។

គួរជម្រាបថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តវិធានការបង្ការជាប្រចាំ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺគ្រុនឈាម និងការពារសុខភាពសហគមន៍ឱ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងកិច្ចកាកសាងជាតិ ឱ្យរុងរឿងថ្កុំថ្កើងជានិច្ច ៕

ថ្ងៃពុធ៨កើត ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    22/07/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរ កិច្ចការនារីខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំខែ និងលើកជាអនុសាសន៍សម្រាប់អនុវត្តបន្ត ដែលមានការចូលរួមពីសំណាក់ លោកស្រីអនុប្រធានមន្ទីរ លោកស្រី-លោក ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន១៨រូប (ស្រី១៤រូប) នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ។

  • រដ្ឋបាលស្រុកស្រែអំបិល/
    22/07/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំ ពិភាក្សាពិនិត្យទីតាំងដីត្រួតស៊ីគ្នា ០១កន្លែង

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    21/07/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    21/07/2026

    សកម្មភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

  • ហេង គីមឆន/
    21/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវបេតុងអាមេ ចំនួន ១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន ១កន្លែង ដោយប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ខេត្ត ស្ថិតនៅភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    21/07/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ