ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង មានការចូលរួមសហការពីកម្លាំងប៉ូលីសចរាចរណ៍ និងអាវុធហត្ថស្រុក បានចុះអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃ ស្ថិតនៅគោលដៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយទទួលបានលទ្ធផល:
ត្រួតពិនិត្យយានយន្តសរុបចំនួន ១៩គ្រឿង ក្នុងនោះមាន:
-រថយន្តដឹកទំនិញធុនធំ ១៥គ្រឿង
-រថយន្តដឹកទំនិញធុនតូច ០៤គ្រឿង
ត្រឹមត្រូវ ១៧គ្រឿង
-ហួសឆៀក ០២គ្រឿង។








