ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី សុខ សុធាវី ប្រធានមន្ទីរ កិច្ចការនារីខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំខែ និងលើកជាអនុសាសន៍សម្រាប់អនុវត្តបន្ត ដែលមានការចូលរួមពីសំណាក់ លោកស្រីអនុប្រធានមន្ទីរ លោកស្រី-លោក ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន១៨រូប (ស្រី១៤រូប) នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ។













