លោក គង់ ចន្ទថុល្ល ប្រធានមន្ទីរស្តីទី នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ជាមួយសាលាគណទាំងពីរគណៈ ស្តីពី ការរៀបចំពិធីបុណ្យចូលព្រះវស្សានិងអាសាឡូបូជា និងពិភាក្សាលេីកិច្ចការចាំបាច់ផ្សេងៗ ដូចជា៖
១- ស្ថិតិព្រះសង្ឃ លោកអាចារ្យ គណៈកម្មការវត្ត ឧបាសកឧបាសិការ សីលវន្តសីលវតី សិស្សនិស្សិត ស្នាក់ក្នុងវត្ត
២- របាយការណ៍ពីវឌ្ឍនភាពពុទ្ធិកសិក្សា និងការពង្រឹងការសិក្សា
៣- ការផ្គត់ផ្គង់ចង្ហាន់ និងការកសាងវត្តអារាម
៤- ការរៀបចំវត្ត អារាមឱ្យស្របទៅនឹងគោលការណ៍ ស៣ (ស្អាត ស្វាង និងស្ងប់) និងការប្រារព្ធសាសនៈពិធី និងការយកវត្តប្រតិបត្តិចំពោះព្រះថេរៈដែលចាស់វស្សាឬថ្នាក់ដឹកនាំសង្ឃ
៥- ការត្រៀមលក្ខណៈ ករណីមាន ប្រធានស័ក ឬគ្រោះធម្មជាតិផ្សេងៗ ជាយថាហេតុ ។
កិច្ចប្រជុំក្រោមព្រះវត្តមាននិងវត្តមានចូលរួមពី៖ ព្រះមេគណទាំងពីរគណៈ ព្រះសហការីគណខេត្ត ព្រះអនុគណស្រុកទាំងពីរគណៈ និងសហការីអនុគណ លោកប្រធានការិយាល័យទាំងបី សរុប៣០អង្គ/នាក់ ។
កិច្ចប្រជុំបានប្រារ្ធនៅថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២.០០នាទី រសៀល ស្ថិតនៅសាលប្រជុំមន្ទីរធម្មការនិងសាសនា ខេត្តកោះកុង ។


























