លោកនាយករងតំបន់រ៉ាមសារកោះកាពិ បានដឹកនាំកម្លាំងសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ សរុបចំនួន ៥នាក់ ចុះល្បាត និងទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ នៃតំបន់រ៉ាមសារកោះកាពិ។ ជាមួយគ្នានោះដែរ ក្រុមការងារក៏បានឆ្លៀតចុះទៅពិនិត្យទីតាំងដែលបានដាំស្តារកូនកោងកាងផងដែរ។
ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦






