លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងមានការចូលរួមពីអាជ្ញាធរស្រុកស្រែអំបិល និងលោកមេឃុំបឹងព្រាវ បានចុះពិនិត្យទីតាំងស្នើសូមបន្តរអាជីវកម្មទេសចរណ៍(រីសត និងភោជនីយដ្ឋាន) របស់ឈ្មោះជា ធន់និន នៅតាមបណ្តោយព្រែកស្រែអំបិល។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា រីសត និងភោជនីយដ្ឋាន គឺកំពុងជួសជុលពុំទាន់រួចរាល់នៅឡើយ។ ដោយបានណែនាំឱ្យម្ចាស់ទីតាំងត្រូវរៀបចំឯកសារឱ្យបានគ្រប់គ្រាន់ និងពេលជួសជុលរួចត្រូវរាយការណ៍មកក្រុមការងារ ដើម្បីចុះពិនិត្យម្តងទៀត។
ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦










