ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។
នៅព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានទទួលគារវកិច្ច ស្វាគមន៍ និងអមដំណើរលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោក ហាក់ ឡេង អភិបាលរងខេត្ត លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពមួយចំនួនទៀត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណាយ និងថវិកាមួយចំនួ ផ្ដល់ជូនអ្នកជំងឺ និងភរិយាវីរកងទ័ព ដែលសម្រាលកូន និងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែគិតគូរ យកចិត្តទុកដាក់ដល់សុខភាពប្រជាជនជានិច្ច និងតែងតែឆ្លៀតចំណាយពេលដ៏មមាញឹកអញ្ជើញមកសួរសុខទុក្ខដល់អ្នកជំងឺ។









