/ / /

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង រួមជាមួយសហការី បន្តអញ្ជើញចុះសាកសួរសុខទុក្ខ ត្រួតពិនិត្យ និងសំណេះសំណាល ជាមួយកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ចំនួន​ ៣ នៃអធិការដ្ឋាននគរបាលស្រុក​កោះកុង

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃ​ព្រហស្បតិ៍​ ទី០២ ខែ​កក្កដា​ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង រួមជាមួយសហការី បន្តអញ្ជើញចុះសាកសួរសុខទុក្ខ ត្រួតពិនិត្យ និងសំណេះសំណាល ជាមួយកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ចំនួន​ ៣ នៃអធិការដ្ឋាននគរបាលស្រុក​កោះកុង​។
ក្នុងឱកាសជួបសំណេះសំណាល សាកសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោស្នងការ បន្តត្រួតពិនិត្យការស្នាក់នៅ ការហូបចុករបស់កងកម្លាំង ព្រមទាំងរបៀបរបប នៃការដឹកនាំអនុវត្តកិច្ចការងារ ការរៀបចំទុកដាក់ ឯកសារការងារប្រចាំថ្ងៃ នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលនីមួយៗ។
បន្ថែមពីនេះលោកស្នងការ ក៏បានត្រួតពិនិត្យលើឧបករណ៍សម្ភារមួយចំនួន ដែលមានចំណុចខ្វះខាត និងត្រូវបំពេញបន្ថែម ពិសេសកន្លែងធ្វើការត្រូវកែលម្អឱ្យបានសមរម្យ ស្របតាមលក្ខណៈជាទម្រង់រដ្ឋបាល ដើម្បីធានាបានដល់ការបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័ស។
ជាមួយគ្នានោះដែរលោក ស្នងការ ក៏បានឧបត្ថម្ភឧបករណ៍ សម្ភារ វិទ្យុទាក់ទងមួយចំនួន ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុស្តិ៍ជ្រោយប្រស់ផងដែរ៕

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង