រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចសាមញ្ញប្រចាំខែមិថុនា របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ លើកទី៤៨ អាណត្តិទី៥ ដឹកនាំដោយ លោក សយ សឿន ប្រធានអង្គប្រជុំស្ដីទី។ កិច្ចប្រជុំអាចដំណើរទៅបានដោយមានរបៀបវារ:ដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុប្រជុំក្រុមប្រឹក្សាប្រចាំខែឧសភា. ២/ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែក្នុងការអនុវត្តការងាររដ្ឋបាលសង្កាត់ ប្រចាំខែមិថុនា ៣/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់ គកនក និងការងារអាហារូបត្ថម្ភប្រចាំខែមិថុនា ៤/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ប្រចាំខែមិថុនា ៥/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់មេភូមិទាំង៤ ប្រចាំខែមិថុនា ៦/ ផ្សេងៗ។
សមាសភាពចូលរួមប្រជុំមាន៖
– ក្រុមប្រឹក្សាសង្កាត់ , តំណាងក្រុមប្រឹក្សាក្រុង, ស្មៀន, មេភូមិ,អនុភូមិ សមាជិកភូមិ, នាយប៉ុស្តិ៍រដ្ឋបាល ,ជំនួយការរដ្ឋបាល សរុប ២២នាក់ ស្រី ០៨នាក់។ កិច្ចប្រជុំ បានបញ្ចប់នៅម៉ោង ៤៖១៥នាទីរសៀល ទៅដោយរលូននិងបរិយាកាសស្និទ្ធស្នាលបំផុត។
ថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦
#ប្រភពមកពីសង្កាត់ដងទង់#










