លោក អ៊ុល រ៉ាន់ និងលោក លី ហេង ប្រធានការិយាល័យជំនាញនៃមន្ទីរបរិស្ថាន បានសហការជាមួយលោក នាប កេង តំណាងក្រុមហ៊ុន ខ្លាយម៉េតផ្លាស (Climate Plus) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្តល់ព័ត៌មានដោយសេរី និងការយល់ព្រមជាមុនដោយស្ម័គ្រចិត្ត(FPIC) ក្នុងតំបន់អនុវត្តគម្រោងរេដបូក (REDD+) នៃដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត គណៈអភិបាលស្រុកមណ្ឌលសីមា អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋ សរុបចំនួន ៦០នាក់ (ស្រី ៣១នាក់)។
ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦






