លោកស្រី រិន គន្ធា អភិបាលរងស្រុក បានដឹកនាំប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោកនាយកវិទ្យាល័យហ៊ុន សែនចាំយាម លោកនាយកវិទ្យាល័យហ៊ុន សែនប៉ាក់ខ្លង លោកនាយកអនុវិទ្យាល័យពាមក្រសោប លោកនាយកអនុវិទ្យាល័យទៀ បាញ់ តាចាត ស្ដីទី លោកនាយកសាលាបឋមសិក្សាកោះកាង លោកស្រីនាយិកាសាលាបឋមសិក្សាប៉ាក់ខ្លង លោកនាយករងសាលាបឋមសិក្សាមណ្ឌលសីមារាម លោកស្រីនាយិកាសាលាបឋមសិក្សាហ៊ុន សែនចាំយាម ចូលរួមកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តស្តង់ដារសាលារៀនគំរូ ឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដែលមានសមាសភាពចូលរួមសរុប៩០នាក់ ស្រី៣៥នាក់។
នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង
ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង៨:០០នាទីព្រឹក










