ស្រុកកោះកុង ៖ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦ លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំ លោក មិត សៅ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ លោក គាំ សុខចំរើន ប្រធានការិយាល័យលទ្ធកម្ម ចូលរួមកិច្ចប្រជុំផ្តល់ទិន្នន័យស្តីពី «ទិន្នន័យគោលរបស់មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៦ និងតម្រូវការបណ្តុះបណ្តាល និងវិក្រឹត្យការ ឆ្នាំ២០២៧ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» តាមរយៈប្រព័ន្ធអនឡាញ Zoom នៅបន្ទប់ប្រជុំ។


