លោក ឡេង ច័ន្ទសុភា អនុប្រធានមន្ទីរ បានដឹកនាំលោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម និងកញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ចូលរួមសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងមានអ្នកចូលរួមមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី/ខេត្តទាំង២៥ សរុបប្រមាណ ១១០នាក់។
ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង






