ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានចេញប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផលក្នុងដែនសហគមន៍នេសាទកណ្តោល មានដូចខាងក្រោម៖
១.ប្រទះឃើញទូកនេសាទប្រើឧបករណ៍នេសាទអូសកូនគ្រែងឈាមកំពុងធ្វើនេសាទ ចំនួន ០៣គ្រឿង ដោយឃើញទូកនេសាទកូនគ្រែងឈាមបំផ្លាញធនធានជលផល ប្រព័ន្ធអេកូឡូស៊ីជលផលធ្ងន់ធ្ងរ។ ក្រុមកាងារបានដកហូតឈ្នាងភ្ជាប់ស្បៃមុងអូសកូនគ្រែងឈាម កូនគ្រែង កូនគ្រំ កូនលៀស បានចំនួន ០៦គ្រឿង ស្មើនឹង ០៣គូរ យកមករក្សាទុកក្នុងទូកអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង ហើយអប់រំណែនាំអ្នកសាទទាំងនោះឱ្យបាចកូនគ្រែង កូនគ្រែងឈាម កូនគ្រំ កូនលៀសចូលសមុទ្រ ហើយត្រឡប់ទៅផ្ទះវិញ នឹងឈប់នេសាទកូនគ្រែងឈាម កូនគ្រំ កូនលៀសតទៅទៀត។
២.សហការជាមួយប្រជានេសាទភូមិអណ្តូងទឹក ឃុំអណ្តូងទឹក និងគណៈកម្មការ សមាជិកសហគមន៍នេសាទឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដកបង្គោល បោះហ៊ុមព័ទ្ធកន្លែងសហគមន៍នេសាទយកធ្វើកម្មសិទ្ធិឯកជន នៅកន្លែងសហគមន៍នេសាទឃុំកណ្តោល បានចំនួន ៦៥៣ដើម មានអ្នកចូលរួមសរុប២៧នាក់។
ថ្ងៃអាទិត្យ ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង







