កោះកុង នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក យន សុជាតិ អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្តកោះកុង ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងលោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ។





