/ / /

លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាក្រុង និងលោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាព ជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០»

លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាក្រុង និងលោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាព ជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ ពិធីនេះ មានគោលបំណង ដើម្បីបង្កើតកម្រងការងាររួមក្នុងការអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់បរិយាកាសអំណោយផលប្រកបដោយបរិយាបន្ន ដើម្បីអនុញ្ញាតឱ្យក្មេងស្រីបានបណ្តុះបណ្តាល នឹងអភិវឌ្ឍភាពជាអ្នកដឹកនាំ ជំរុញឱ្យក្មេងស្រីក្លាយជាទុនមនុស្សដ៏មានតម្លៃ និងពង្រឹងភាពជាពលរដ្ឋឆ្នើមនៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom Meeting) នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ វេលាម៉ោង ៨:០០ នាទីព្រឹក
ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/06/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោកពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខ សាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃ រដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ក្នុង ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់ សំបុត្រ ជាលទ្ធផល ទទួលបានលិខិតចំនួន ០៥លិខិត

  • ហេង គីមឆន/
    24/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានចាត់តាំង លោកស្រី ពៅ សុផាន់នី អនុប្រធានទទួលបន្ទុការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ឡុង វិទូរ អនុប្រធានការិយាល័យ ដើម្បីទៅចូលរួមក្នុង «វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការអភិវឌ្ឍនសមត្ថភាពឌីជីថលសម្រាប់កិច្ចការរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងទិន្ន័យមន្រ្តី”»

  • ហេង គីមឆន/
    24/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានដឹកនាំ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមន្រ្តីរាជការស៊ីវិលចូលរួមក្នុង «កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែមិថុនា ឆ្នាំ២០២៦»

  • រដ្ឋបាលស្រុកថ្មបាំង/
    24/06/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងកំពុងអនុវត្ត និងបន្តអនុវត្ត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/06/2026

    លោកស្រី គ្រីសោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកលោកស្រី អុិន សោភ័ណ្ឌសមាជិកក្មប្រឹក្សាស្រុកលោកស្រី ស៊ឹម ឆាន់ សមាជិកក្រុមប្រឹក្សាលោកស្រី អុិន សុភី អភិបាលរងស្រុកបានចូលរួមពិធី ដាក់អោយអនុវត្តជាផ្លូវការ “កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០”តាមប្រព័ន្ធអនឡាន(ZOOM)

  • ហេង គីមឆន/
    24/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈអភិបាលខេត្តកោះកុង