ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ២ គ្រួសារ ដែលរស់នៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសនោះ ឯកឧត្តមបានប្រគល់ជូនម៉ាស៊ីនកាត់ដេរចំនួន ២ គ្រឿង ដែលមានតម្លៃ ២១៥ដុល្លារ ក្នុងមួយគ្រឿង សរុបថវិកាចំនួន ៤៣០ដុល្លារ ដើម្បីជួយសម្រួលដល់ជីវភាព និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ។
ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦
June 23, 2026







