/ / /

គ្រួសារស្ត្រីទើបសម្រាល ២គ្រួសារ ទទួលបានអំណោយមនុស្សធម៌សម្រាលការលំបាកពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក ឡុច ភិរ័ក្ស នាយករងសាខា សហការជាមួយក្រុមការងារឃុំកោះកាពិ បានផ្តល់ជូនអំណោយមនុស្សធម៌ជូនរួសារស្ត្រីទើបសម្រាល ២គ្រួសាររស់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ក្នុងឱកាសនោះ លោកនាយករងសាខា បាននាំនូវការផ្តាំផ្ញើពីនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខា លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។

លោកនាយករងសាខាសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយអនាម័យ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយកុំបរិភោគ ផ្អែមពេក កុំប្រៃពេក និងកុំខ្លាញ់ពេក ដើម្បីជៀសផុតពីជំងឺមិនឆ្លងនានា មានដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរុំារ៉ៃ និងជំងឺមហារីកជាដើម។ ជាមួយគ្នានេះ​ រដូវនេះជារដូវវស្សានិងមានភ្លៀងធ្លាក់​សូមបន្តការយកចិត្តទុកដាក់ចំពោះជំងឺគ្រុនឈាម មិនត្រឹមតែកុមារនោះទេដែលអាចឆ្លង មនុស្សចាស់ក៏អាចកើតជំងឺគ្រុនឈាមដូចគ្នា និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានា​ដែលបង្កឡើងដោយមនុស្សនិងធម្មជាតិ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ ១កេស,ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សាប៊ូម្សៅ២កញ្ចប់, ព្រមទាំងថវិកា ៦ម៉ឺនរៀលដូចៗគ្នាផងដែរ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោក គឹម រម្នី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ លោក ឃឿន សំ ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស(HRMIS) ថ្មី

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពីធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការ ជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

  • មន្ទីរអប់រំ យុវជន និងកីឡា/
    28/08/2026

    មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានសហការជាមួយមន្ទីរមុខងារសាធារណៈ ដឹកនាំអង្គសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញពីការចូលប្រើប្រាស់ប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(HRCPD)ថ្មី  

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយអំពីលទ្ធផលគ្រួសារកសិករ និងជ្រើសរើសតំណាងកសិករ ដែលទទួលបានការគាំទ្រពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោកឡេ វ៉ាន់ភឿកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តអានយ៉ាង ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោក វ៉ើ ដាយ៉ា ប្រធានស្ដីទីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងកញ្ញា ឧត្ដម វាសនាសូនីតា មន្ត្រីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួម សិក្ខាសាលាតម្រង់ទិសស្តីពី ការប៉ាន់ស្មានចំណាយការថែទាំសុខភាព ឆ្នាំ២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើនៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។