/ / /

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំអនុវិទ្យាល័យជ្រោយប្រស់

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំអនុវិទ្យាល័យជ្រោយប្រស់ សរុបចំនួន ២៧នាក់ ស្រី១៧នាក់ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ក្រោមអធិបតីភាព លោក ឡុច ភិរ័ក្ស នាយករងសាខា តំណាងឱ្យ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា លោកនាយកសាលា និងទីប្រឹក្សាយុវជន សរុបចំនួន ៣១ នាក់ ស្រី ២៨នាក់។

ជាកិច្ចចាប់ផ្តើម លោក ឡុច ភិរ័ក្ស នាយករងសាខាបានឡើងធ្វើបទបង្ហាញ ស្តីពីប្រវត្តិរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់ យុវជនកាកបាទក្រហមកម្ពុជាថ្មី ក្នុងគោលបំណង ផ្តល់ការយល់ដឹង អំពី ប្រវត្តិនៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម សមាសភាគរបស់ចលនាអន្តរជាតិ កាកបាទក្រហមអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ ៧ ប្រការ និង បដិរូបសញ្ញា ។ ម្យ៉ាងទៀត​ក៏​ជា​ការ​ជ្រើស រើស​​បំពេញបន្ថែម​យុវជន​កាកបាទក្រហមកម្ពុជា នៅ​គ្រប់​គ្រឹះស្ថានសិក្សា ដែល​ត្រូវ​បាន​បញ្ចប់​កា​សិក្សា​នៅ​តាម​វិទ្យាល័យ ហើយ​ការ​បំពាក់​កន្សែង​យុវជន​កាកបាទក្រហមនាពេលនេះ ក៏ជាការបំពេញបន្ថែមនៅតាមវិទ្យាល័យគោលដៅ របស់សាខាផងដែរ ។

បន្ទាប់ពីត្រូវបានបំពាក់កន្សែងរួចហើយតំណាងយុវជនកាកបាទក្រហម ប្រចាំវិទ្យាល័យស្រែអំបិល បានប្តេជ្ញាចិត្ត ដូចតទៅ៖

១៖ ប្រកាន់ភ្ជាប់នៃវប្បធម៌ចែករំលែក ដោយដើរស្របតាមគំនិតដ៏ខ្ពង់ខ្ពស់ប្រកប ដោយព្រហ្មវិហារធម៌ បេះដូងមនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
២៖ ខិតខំបំពេញកាតព្វកិច្ច និងអនុវត្តការងារមនុស្សធម៌បន្តពីយុវជនជំនាន់មុន ដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ និងចក្ខុវិស័យទាំង៤ របស់កាកបាទក្រហមកម្ពុជា
៣៖ ពង្រឹងចំណងសាមគ្គីភាពរវាងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ក្នុងសាលា

មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​ក្មួយ​ៗ កូន​ៗ យុវជន​កាកបាទក្រហមកម្ពុជា និង​ទីប្រឹក្សា​យុវជន​នា​ឱកាស​នោះ​ លោកនាយករងសាខា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរ ពីសំណាក លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ គណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ក៏ដូចជាយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ដែលមានវត្តមាននៅទីនេះ សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន សម្រាប់បំពេញសកម្មភាពការងារមនុស្សធម៌ និងការងារសង្គមបន្ដទៀតឯកឧត្តម បានថ្លែងនូវការកោតសរសើរនឹងលើកទឹកចិត្តឲ្យ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សូមឲ្យយកចិត្តទុកដាក់ពង្រឹង និងពង្រីកបណ្ដាញយុវជន និងសកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជាបន្ថែមទៀត ដូចភ្លៀងរលឹមចាប់តាំងពីពេលនេះទៅមុខ។

ស្ថិតក្នុងបរិយាកាសនេះដែរ ក្រុមការងារក៏បានផ្ដាំផ្ញើ និងផ្ដល់នូវអនុសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានរួមមាន៖

១/ បន្តរក្សាសាមគ្គីភាព ឲ្យបានជិតស្និទ្ធ រវាងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងប្អូនៗយុវជន កក្រក ឲ្យបានកាន់តែរលូន។

២/ សូមប្អូនៗធ្វើជាសិស្ស និងយុវជនគំរូនៅក្នុងវិទ្យាល័យ និងសហគមន៍ ដើម្បីរួមចំណែក

ក្នុងការអូសទាញសិស្ស យុវជនដទៃទៀត ឲ្យខិតខំរៀនសូត្រ និងធ្វើអំពើល្អឲ្យបានច្រើនសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

៣/ សូមជៀសឲ្យឆ្ងាយនូវសកម្មភាពទាំងឡាយណាដែលបង្កឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម តួយ៉ាងដូចជាការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង អំពើអបាយមុខ ទប់ស្កាត់នៃការរីករាលដាល និងឈានដល់ការបញ្ចប់មេរោគអេដស៍-ជំងឺអេដស៍…។

៤/ ធ្វើជាកូនល្អ សិស្សល្អ យុវជនល្អ និងពលរដ្ឋល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

៥/ បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សានុសិស្ស នៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ដូចភ្លៀងរលឹម។

៦/ សូមយកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនជាមុន និងកុមារកំព្រា ជនពិការ ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។

៧/ បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។

៨/ ពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែក មិត្តអប់រំមិត្ត អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នក

ចេះតិចបង្រៀនអ្នកមិនចេះសោះ ទៅកាន់សិស្សានុសិស្ស មិត្តភក្តិ និងយុវជនកក្រក នៅក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍នានា។

៩/ សូមបន្ដចែករំលែកនូវអំពើល្អរបស់ខ្លួន ទៅកាន់មនុស្សជុំវិញ ដើម្បីរួមចំណែកលុបបំបាត់ការរើសអើង ការស្អប់ខ្ពើមជនទីទ័លក្រ ភាពក្រីក្រក្នុងសង្គមជាតិយើង។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    19/06/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ជាតិគ្រប់អាណត្តិ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    19/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយប្រតិភូក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃគុណភាពសេវា ការអនុវត្ត មុខងារដែលបានប្រគល់ទៅឱ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    19/06/2026

    លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំសម្របសម្រួលវិវាទប្រជាពលរដ្ឋចំនួន២គ្រួសារ រវាងលោកស្រី នួន ចន្ធី នឹងលោកស្រី ឃួន សុខឃឿន ស្ថិតនៅភុមិនាងកុក ឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/06/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក ចាត់លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុក និងលោក អន មករា ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស អញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ និងព័ត៌មាន អត្តសញ្ញាណសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិសម្រាប់ការគិតគូររៀបចំ ផ្តល់ប្រាក់សោធននិវត្តន៍ជូនដល់សមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលបាន ជាប់ឆ្នោត និងបំពេញការងារលើសពី ៣អាណត្តិឡើង

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/06/2026

    លោក ហុង ប្រុស  អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំ ពិភាក្សាពិនិត្យលើការផ្ទេរសិទ្ធិដីធ្លី ០១កន្លែងស្ថិតនៅ ភូមិតានី ឃុំជីខលើ

  • មន្ទីរកិច្ចការនារី/
    19/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរ និងក្រុមការងារមន្ទីរកិច្ចការនារីខេត្ត សហការជាមួយមន្ទីរសង្គមកិច្ច ខេត្ត មេភូមិ ជំនួយការភូមិ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ សង្កាត់ដងទង់ បានសម្របសម្រួលជួយ ដល់កុមារីរងគ្រោះ (ពិនិត្យសុខភាព នៅមន្ទីរពេទ្យខេត្ត ផ្តល់សម្ភារសិក្សា កង់ សម្រាប់ជិះទៅរៀន)