ពេលព្រឹក លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការកន្លែងសហគមន៍នេសាទថ្មស ដែលរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃអគ្គនាយកដ្ឋានជលផល ក្រោមអធិបតីភាពលោក គឹម ជឿង ជំទប់ទី១ ឃុំថ្មស មានអ្នកចូលរួមសរុបចំនួន ១៩នាក់ ស្រី ០៨នាក់ នៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
និងពេលរសៀល ក្រុមការងារបន្តចុះធ្វើកិច្ចប្រជុំផ្សព្វផ្សាយផែនការកន្លែងសហគមន៍នេសាទកោះខ្យង ក្រោមអធិបតីភាពលោក ហេង ឈីវ សមាជិកក្រុមប្រឹក្សាឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំចំនួន ១៧នាក់ ស្រី ០៩នាក់ ។
ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង







