/ / /

ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងគ្រូកម្មសិក្សាមន្ទីរពេទ្យ បានជួបទទួលស្វាគមន៍ សំណេះសំណាល ផ្ដាំផ្ញើរនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី១ ជំនាន់ទី២៩ និងនិស្សិតបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកឆ្នាំទី១ ជំនាន់ទី៩ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត។

ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងគ្រូកម្មសិក្សាមន្ទីរពេទ្យ បានជួបទទួលស្វាគមន៍ សំណេះសំណាល ផ្ដាំផ្ញើរ និងបែងចែកក្រុមចុះធ្វើកម្មសិក្សាគ្លីនិកអនុវត្តតាមផ្នែក ចំពោះនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី១ ជំនាន់ទី២៩ និងនិស្សិតបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកឆ្នាំទី១ ជំនាន់ទី៩ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ចំនួន១៨នាក់ ដែលត្រូវបានចាត់តាំងឱ្យមកបំពេញកម្មសិក្សាគ្លីនិកអនុវត្ត នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង រយៈពេល១ខែ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/06/2026

    លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសូមចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដីធ្លីចំនួន ១កន្លែង ស្ថិតនៅភូមិទួលពោធិ៍ និងភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    08/06/2026

    ក្រុមការងារអធិការកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចេញល្បាតត្រួតពិនិត្យបទល្មើសជលផល បានជួបប្រទះទូកយន្តចំនួន ០៣គ្រឿង កំពុងធ្វើនេសាទដោយឧបរកណ៍លបប្រើសច្រើន ឬលបកន្ទុយកណ្តុរ ដែលមានក្រឡាតូចជាង ០៣ ស.ម ក្នុងដែនសហគមន៍នេសាទជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការពិនិត្យ និងចាត់អាទិភាពគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលឡើងវិញ នៅសាលប្រជុំសាលាស្រុកថ្មបាំង

  • ហេង គីមឆន/
    08/06/2026

    ព្រះតេជគុណ ធី អាំភុន ព្រះប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    08/06/2026

    លោក តុង យ៉ាង អភិបាលរងស្រុក និងលោក ហាក់ បូរ៉ា ប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក បានចូលរួមកិច្ចប្រជុំពិភាក្សាលើសំណើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដីធ្លីចំនួន ១កន្លែង ស្ថិតនៅភូមិទួលពោធិ៍ និងភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    08/06/2026

    លោក ពេជ្រ សិលា អភិបាលរង នៃគណៈអភិបាលស្រុក និងលោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមការចាំបាច់របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង