លោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ បានដឹកនាំក្រុមការងារអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចេញល្បាតត្រួតពិនិត្យបទល្មើសជលផល បានជួបប្រទះទូកយន្តចំនួន ០២គ្រឿង កំពុងធ្វើនេសាទដោយឧបរកណ៍លបប្រើសច្រើន ឬលបកន្ទុយកណ្តុរដែលមានក្រឡាតូចជាង ០៣ ស.ម ក្នុងដែនសហគមន៍នេសាទកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានធ្វើការហាមឃាត់ និងអប់រំផ្សព្វផ្សាយណែនាំដល់ប្រជានេសាទ ឱ្យគោរពតាមអនុក្រឹត្យលេខ ៩១ អនក្រ.បក ស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ ក្រុមការងារបានណែនាំអប់រំផ្សព្វផ្សាយដល់ប្រជានេសាទចំនួន ០៤នាក់ មានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ ស៊ុន សំនៀង ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសារ៉ាយ ឃុំជ្រោយស្វាយ
២/ឈ្មោះ វី វិន ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសារ៉ាយ ឃុំជ្រោយស្វាយ
៣/ឈ្មោះ ស៊ី រុន ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសារ៉ាយ ឃុំជ្រោយស្វាយ
៤/ឈ្មោះ កែត លឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសារ៉ាយ ឃុំជ្រោយស្វាយ។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង



