លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញដឹកនាំលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងមន្ត្រីក្រោមឱវាទមន្ទីរចំនួន ៣រូប ចូលរូមកិច្ចប្រជុំប្រគល់-ទទួលផ្ទៃដីទំហំ ៤ ៩៣៨ ម៉ែត្រការ៉េ ចេញពីចម្ការឈើដាំ (ឈើអាកាស្យា) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ជូនអង្គភាពការិយាល័យទី២ នៃកងទ័ពជើងគោក សម្រាប់សាងសង់ជាទីស្នាក់ការប្រចាំខេត្តកោះកុង នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
ថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង






