/ / /

លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦។

រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។

កិច្ចប្រជុំនេះដំណើការតាមរបៀបវារ:ដូចខាងក្រោម៖

១/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង។

២/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភាឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង។

៣/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាអាណត្តិទី៤ឆ្នាំ២០២៦។

៤/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៦-២០២៨ របស់រដ្ឋបាលក្រុង។

៥/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់ ប្រចាំខែឧសភាឆ្នាំ២០២៦របស់រដ្ឋបាលក្រុង។

៦/ បញ្ហាផ្សេងៗ

សមាសភាពអញ្ជើញចូលរួមមាន សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង គណ:អភិបាលក្រុង នាយក នាយករង និងប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី ចៅសង្កាត់ទាំងបី។

       កិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៏ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦

ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    04/06/2026

    លោកស្រី កាយ សារៀម ប្រធានការិយាល័យ សមភាពយេនឌ័រ និងព័ត៌មាន និងមន្ត្រី០១រូប បានចូលរួមរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “សុខភាព និងអាហាររូបត្ថម្ភរបស់់ស្ត្រី និងកុមារ ” ដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោកជំទាវ ចេង វន្នី ប្រធាន គណកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តម ទៀ ប៊ុនលៀម និងលោកជំទាវ បរិច្ចាគថវិកាចំនួន ២០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តម ម៉ា សិទ្ធ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    YAZAKI ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    លោក ហ៊ាន តេជៈវី ស្នងការដ្ឋាននគរបាលខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តម លី ហួតជាវ បរិច្ចាគថវិកាចំនួន ២០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦