កោះកុង ថ្ងៃអង្គារ-សុក្រ ១០-១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦-២៩ ខែឧសភា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០២រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធីសាស្រ្តនៃការវិភាគ និងចងក្រងសូចនាករស្ថិតិអប់រំ ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS” ក្រោមអធិបតីភាពលោក ជា ចន្ទតុលា អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង ។




