រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសង្គម​កិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង៖ លោកប្រធាន បានចាត់មន្ត្រីការិយាល័យសុខុមាលភាពកុមារ និងយុវនីតិសម្បទា ដើម្បីចុះសួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងកុមារតាមម្តាយនៅក្នុងពន្ធធនាគារខេត្តកោះកុង

កោះកុង,ថ្ងៃអង្គារ ៤ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២០​ វេលាម៉ោង១៥ៈ៣០នាទី ​។ លោក គង់ រឿង (ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីរិសម្បទា)បានចាត់មន្ត្រីការិយាល័យសុខុមាលភាពកុមារចំនួន០២រូប និងលោក ខ្វាន់ ធឿន បុគ្គលិកសង្គមកិច្ច(UNICEF) បានសហការជាមួយលោកស្រី អ៊ុច សុផាន់នី អនុប្រធានពន្ធនាគារខេត្ត ដើម្បីចុះសួរសុខទុក្ខ កុមារតាមម្តាយក្នុងពន្ធនាគារអាយុក្រោម៣ឆ្នាំ មានចំនួន០៧នាក់ ស្រី០៣នាក់ និងស្ត្រីមានផ្ទៃពោះចំនួន០៣នាក់ ក្នុងនោះដែរក៍បានផ្សព្វផ្សាយណែនាំឲ្យស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់របស់ពេទ្យ ចំពោះម្តាយរបស់កុមារបានផ្សព្វផ្សាយពីការយកចិត្តទុកដាក់ថែទាំកូន និងណែនាំគាត់ពីការទុកដាក់កុមារនៅពេលកុមារមានអាយុលើស០៣ឆ្នាំស្នើឲ្យមានការទុកដាក់ជាមួយគ្រួសារ ឫសាច់ញាតិ។ ព្រមទាំងបានផ្តល់សម្ភារអនាម័យ(សាប៊ូ ជែល) នំចំណី(ទឹកដោះគោ ស្ករគ្រាប់ និងនំ)មួយចំនួនដល់ពួកគាត់ផងដែរ។

អត្ថបទទាក់ទង