ឆ្លៀតពេលវេលា នាថ្ងៃចុងសប្ដាហ៍ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ដល់កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល មួយចំនួន នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល។
ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោស្នងការ បានណែនាំបន្ថែមដល់ ថ្នាក់ដឹកនាំ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាល បន្តយកចិត្តទុកដាក់លេីការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការផ្តល់សេវាសាធារណៈ ដូចជា ការចុះបញ្ជីស្នាក់នៅ និងការផ្តល់អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។
ថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦






