លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចាត់លោក ជួន ភារ៉េត អនុប្រធានមន្ទីរ និងលោក គង់ ចន្ទថុល្ល អនុប្រធានមម្ទីរ ព្រមទាំងប្រធានការិយាល័យ៣រូប ចូលរួមសហការរៀបចំព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តទេពនិមិត្ត ហៅវត្តថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមការៀបចំដោយសាលាគណគណៈធម្មយុត្តិកនិកាយ និងរដ្ឋបាលខេត្តកោះកុង ។
ស្ថិតក្នុងព្រះរាជពិធីដ៏ថ្លៃថ្លានោះក៏មានការអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ព្រមទាំងមានការអញ្ជេីញចូលរួមជាគណៈអធិបតីពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុងស្រុក ព្រមទាំងមានការអញ្ជេីញចូលរួមពីយុវជន សសយក យុវជនកាកបាទក្រហម និងពុទ្ធបរិស័ទ ។
ក្រោយចប់ព្រះរាជពិធីថ្វាយព្រះពរ ឯកឧត្តម លោកជំទាវអធិបតី គណៈអធិបតី លោក លោកស្រីទាំងអស់ បានប្រគេនទេយ្យទាន និងរាប់បាត ប្រគេនព្រះសង្ឃផងដែរ ។
======««»»======
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦
(King Sihamoni’s Birthday)

































