លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុង បានដឹកនាំលោកស្រី អនុប្រធានអនុសាខាកាកបាទក្រហមក្រុង និងលោកប្រធានក្រុមការងារកាកបាទក្រហមសង្កាត់ដងទង់ព្រមទាំងអាជ្ញាធរភូមិ៤ បានជួបសំណេះសំណាលសួរសុខទុក្ខនិង នាំយកស័ង្កសីចំនួន ៣៦សន្លឹក ជាថវិការបស់សាខាកាកបាទក្រហមខេត្តផ្តល់ជូនដល់គ្រួសារស្រ្តីមេម៉ាយទីទ័លក្រ ឈ្មោះ សុប សះ ភេទស្រី អាយុ៦៧ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ។
វេលាម៉ោង៤:០០នាទីរសៀល ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





