លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។ សមាសភាពអញ្ជើញចូលរួមមានលោក លោកស្រី អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុងសរុបប្រមាណ ១៩រូប។កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។ ថ្ងៃសុក្រ ៧ រោច ខែពិសាខ
ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




