លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក ឈាង សេងឃន់ ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក ហ៊ុន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមកម្មវិធី ” ទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិតនៅប្រជុំកោះស្តេច ” ក្រោមអធិបតីភាពលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គិត សុផា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង កម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំរ៉ូយ៉ាល់ ប៊ីច ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ៤០នាក់។
ថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង




