/ / / /

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទីគោរពជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំម្ចាស់​ និងស្វាមី សូមព្រះបរមរាជានុញ្ញាត​លើក​ហត្ថ​ប្រណម្យ​​បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា​ព្រះរាជាណា​ចក្រ​​​កម្ពុជា ទេវតាថែរក្សាព្រះមហាសេតច្ឆត្ត ព្រះបារមី​ នៃ​ដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេស​ដួង​វិញ្ញាណ​ក្ខន្ធ​ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” សូមតាម​ជួយ​បីបាច់​ថែរក្សា ការពារ និងប្រោសប្រទាន​ព្រះ​រាជ​សព្ទ​សាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ​ មហាប្រសើរ​គ្រប់​ប្រការ​ថ្វាយ ព្រះករុណា​ជាអម្ចាស់​ជីវិតលើត្បូង​​ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត សូម​ព្រះអង្គ​ទទួលបានភាពជោគជ័យក្នុងការវះកាត់ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរ ចៀសចាកឆ្ងាយពីព្រះរោគាព្យាធិ​នានា​ ​និងសូមព្រះអង្គ​ទ្រង់ប្រកប​​ដោយ​​ពុទ្ធ​ពរ​ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បី​បន្ត​គង់​ប្រ​ថាប់នៅ​ជា​ម្លប់​ដ៏​​ត្រ​ជាក់ត្រជុំ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង ដល់​ប្រជានុរាស្ត្រ​ពព្រះអង្គជានិច្ចនិរន្ត។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទីគោរពជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ខ្ញុំម្ចាស់​ និងស្វាមី សូមព្រះបរមរាជានុញ្ញាត​លើក​ហត្ថ​ប្រណម្យ​​បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា​ព្រះរាជាណា​ចក្រ​​​កម្ពុជា ទេវតាថែរក្សាព្រះមហាសេតច្ឆត្ត ព្រះបារមី​ នៃ​ដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេស​ដួង​វិញ្ញាណ​ក្ខន្ធ​ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” សូមតាម​ជួយ​បីបាច់​ថែរក្សា ការពារ និងប្រោសប្រទាន​ព្រះ​រាជ​សព្ទ​សាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ​ មហាប្រសើរ​គ្រប់​ប្រការ​ថ្វាយ ព្រះករុណា​ជាអម្ចាស់​ជីវិតលើត្បូង​​ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត សូម​ព្រះអង្គ​ទទួលបានភាពជោគជ័យក្នុងការវះកាត់ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរ ចៀសចាកឆ្ងាយពីព្រះរោគាព្យាធិ​នានា​ ​និងសូមព្រះអង្គ​ទ្រង់ប្រកប​​ដោយ​​ពុទ្ធ​ពរ​ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បី​បន្ត​គង់​ប្រ​ថាប់នៅ​ជា​ម្លប់​ដ៏​​ត្រ​ជាក់ត្រជុំ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង ដល់​ប្រជានុរាស្ត្រ​ពព្រះអង្គជានិច្ចនិរន្ត។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/09/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការសាងសង់អគារសម្រាក ព្យាបាលជំងឺទូទៅ កម្ពស់ពីរជាន់ (EO, E1) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញសួរសុខទុក្ខ ប្រកេនចង្ហាន់ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃចំនួនពីរអង្គ ដែលមានអាពាធ និងកំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • មន្ទីរផែនការ/
    26/09/2026

    មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាពប្រចាំខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/09/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់កិច្ចសន្យាគម្រោងសាងសង់ផ្លូវអាមេ១ខ្សែ ធានាគុណភាពរយៈពេល៦ខែ រួចរាល់ ស្ថិតនៅភូមិតានី

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំ សំណេះសំណាលសួរសុខទុក្ខ ដល់កម្លាំងប្រជាការពារឃុំ