…………………………………………
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងារឃុំ រួមមាន នាយរងប៉ុស្តិ៍ មេភូមិភ្ញីមាស និងអនុភូមិតានី ចូលរួមពិធីបុណ្យសពឈ្មោះ លួយ ចាំឡង ភេទប្រុស អាយុ៦៤ឆ្នាំ មូលហេតុ ស្លាប់ដោយសារជំងឺរលាកពោះវៀន ក្នុងនោះ លោកមេឃុំ បាននាំយកអង្ករ៥០គីឡូក្រាម ទឹកបរិសុទ្ធ២០យួរ ទឹកក្រូចដបធំ គ្រឿងបរិភោគមួយចំនួន និងថវិកា ៣១០,០០០ រៀល
(ជាថវិការបស់ លោកមេឃុំ នាយរងប៉ុស្ដិ៍ មេភូមិ អនុភូមិ និងរដ្ឋបាលឃុំ)
ស្ថិតនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
………………………………….
ថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦
April 6 2026

