រដ្ឋបាលស្រុកស្រែអំបិល បានសហការ ជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង រៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ឃុំ សង្កាត់ លើការផ្តល់សេវាអត្រានុកូលដ្ឋាន និងប្រកាសសាខាសមាគមក្រុង ស្រុកទាំង៧ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដោយមានការអញ្ជើញចូលរួមពី ប្រធានការិយាល័យពាក់ព័ន្ធថ្នាក់ខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកប្រធានការិយាល័យពលរដ្ឋស្រុក លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានអនុប្រធានការិយាល័យអង្គភាពពាក់ព័ន្ធ លោកប្រធានក្រុមប្រឹក្សាឃុំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិគ្រប់ឃុំទាំង ៦នៃស្រុក ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។












