រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី១៦ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការចូលរួម លោក ជា ប៊ុនធឿន អភិបាលរង លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកនាយករដ្ឋបាល លោកប្រធានមណ្ឌលសុខភាពគិរីសាគរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះសាលាស្រុក លោកកងកម្លាំងប្រដាប់អាវុធទាំងបី លោកជំទប់ទី១ឃុំកោះស្តេច ឃុំភ្ញីមាស មន្រ្តីសាលា និងស្មៀនឃុំ សរុបសមាសភាពចូលរួមមាន ៣១ រូប ស្រ្តី ៦រូប។
ដោយមានរបៀបវារ:ចំនួន០៤ ដូចខាងក្រោម:
១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៥
២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក
៣-ពិភាក្សាលើបញ្ហាប្រឈម នឹងផ្ដល់ដំណោះស្រាយ
៤-សេចក្ដីផ្សេងៗ