រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចសាមញ្ញលេីកទី១២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រោមអធិបតីភាពលោកស្រី ផល សុជាតិ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សរុបសមាសភាពចូលរួមមានចំនួន ១១ រូប ស្ត្រី ៥រូប។របៀបវារៈមាន÷
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី១១
២.ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពប្រចាំខែសីហា
៣.ពិភាក្សា និងរាយការណ៍របស់ការិយាល័យពាក់ព័ន្ធនានាប្រចាំខែកញ្ញា
៤.ពិភាក្សាបញ្ហាប្រឈម ផ្តល់ដំណោះស្រាយ និងលេីកអនុសាសន៍
៥.បញ្ហាផ្សេងៗ