/ / /

មន្ទីរផែនការខេត្តកោះកុង សហការជាមួយ នាយកដ្ឋានស្ថិតិ សង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ រៀបចំវគ្គបណ្តុះបណ្តាលស្ដីពី វិធីសាស្ត្រនៃការវិភាគ និងសរសេររបាយការណ៍ស្ថិតិតាមតំបន់

មន្ទីរផែនការខេត្តកោះកុង សហការជាមួយ នាយកដ្ឋានស្ថិតិ សង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ រៀបចំវគ្គបណ្តុះបណ្តាលស្ដីពី វិធីសាស្ត្រនៃការវិភាគ និងសរសេររបាយការណ៍ស្ថិតិតាមតំបន់ ក្រោមអធិបតីភាព លោក ម៉ន ភារៈ អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរ តំណាងលោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង លោក លោកស្រី តំណាង មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្រ្តីមន្ទីរផែនការខេត្ត សរុប ២២នាក់ ស្រី ០៧នាក់ ដែលប្រព្រឹត្តទៅចំនួន ៤ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីដែលកំពុងបម្រើការងារផែនការ ស្ថិតិ និងផ្នែកពាក់ព័ន្ធ ដើម្បីឱ្យមានចំណេះដឹងអំពី ការវិភាគទិន្នន័យ និងសរសេររបាយការណ៍ស្ថិតិតាមតំបន់តូចៗ (Small Area Statistics) ដោយឆ្លុះបញ្ចាំងអំពីស្ថានភាពប្រជាសាស្ត្រ សង្គមកិច្ច និងសហគ្រាស តាមរាជធានី ខេត្តនីមួយៗ។

ថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/12/2025

    តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមជាមួយមន្ទីរផែនការខេត្ត ចុះប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យមូលដ្ឋានភូមិ ឃុំ ស្ថិតនៅឃុំថ្មស និងឃុំតានូន ស្រុកបូទុមសាគរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/12/2025

    លោក វ៉ន វ៉ាត មេឃុំតានូន នាយប៉ុស្ដិ៍នគរបាល និងស្មៀនឃុំ ចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សាខា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ក្នុងខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    12/12/2025

    លោក ម៉ុត មាលីវ៉ាត់ និងលោកស្រី ណៃ ស្រីអូន សមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីពី គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨

  • មន្ទីរកិច្ចការនារី/
    12/12/2025

    លោក សោម ច័ន្ទតារ៉ា ប្រធានការិយាល័យហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ផែនការនិងស្ថិតិ និងមន្ត្រី០១ រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាក្នុងខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង នៅសាលមហាស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    12/12/2025

    រដ្ឋបាលឃុំថ្មដូនពៅបានទទួលដូចជា អង្ករ និងថវិការពីក្រុមការងារប្រាក់សន្សំសាមគ្គី ភូមិព្រែកស្វាយ ដេីម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់វីរកងទ័ពដែលកំពុង បំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន​

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/12/2025

    លោកស្រី ង៉ែ ដាជំទប់ទី១ បានដឹកនាំមន្ត្រីបង្គោលព៌ត័មានវិទ្យាឃុំ ចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សាខា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ក្នុងខេត្តកោះកុង