/ / /

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើទំនាក់ទំនង សម្របសម្រួល និងផ្សព្វផ្សាយសេវាកម្ម។

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើទំនាក់ទំនង សម្របសម្រួលនិងផ្សព្វផ្សាយសេវាកម្ម។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងក្នុងនាមគណៈអភិបាលខេត្ត ខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលមានវត្តមាននៅថ្ងៃនេះ ហើយបានជួបជាមួយ លោកស្រី អញ្ជើញមកពីក្រសួងកិច្ចការនារី ក៏ដូចជា លោកស្រី លោកដែលជាថ្នាក់ដឹកនាំ អញ្ជើញមកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត ។ វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ក្នុងការធ្វើទំនាក់ទំនង សម្របសម្រួល និងការផ្សព្វផ្សាយអំពីសេវាកម្មដែលកំពុងមាន។ ខ្ញុំយល់ថា ការធ្វើទំនាក់ទំនង គឺវាកើតឡើងជារៀងរាល់ពេលនៃជីវិតរបស់មនុស្ស គ្រាន់តែពេលខ្លះ វាជាការធ្វើទំនាក់ទំនង ដោយមិនផ្លូវការតែប៉ុណ្ណោះ។ មន្ទីរកិច្ចការនារីខេត្ត និងបណ្ដាមន្ទីរ អង្គភាពនានាជុំវិញខេត្តក្ដី គឺទាំងអស់គ្នាសុទ្ធតែកំពុង ដើរតួយ៉ាងសំខាន់ លើផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព និងត្រូវធ្វើ យ៉ាងណាអោយជំនាញឆ្លើយតបទៅនឹងទីផ្សារបច្ចុប្បន្ន ជាពិសេស យើងបានកំពុងនឹង រួមចំណែក ក្នុងការឆ្លើយតបទៅនឹង គោលនយោបាយរបស់ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងនោះបានចែងយ៉ាងច្បាស់ នៅក្នុងចតុកោណមួយ គឺ ការអភិវឌ្ឍធនធានមនុស្ស ហើយអ្វីដែលសំខាន់មួយទៀតនោះគឺ សម្ដេច នៅតែបន្តលើកទឹកចិត្ត និងជំរុញការលើកកម្ពស់ សមភាពយេនឌ័រ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត បានអញ្ជើញចូលរួមជាគណអធិបតីក្នុងកម្មវិធីបើក វគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច (ហូកា) លើជំនាញ “ចុងភៅ Cooking” នៅសហគមន៍អេកូទេសចរណ៍ជីផាត

  • ហេង គីមឆន/
    30/03/2026

    ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់​អនុប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខា

  • ហេង គីមឆន/
    30/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍ ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/03/2026

    លោក ឡោ សាវឿន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ តំណាងលោកស្រីប្រធាន បានអញ្ជើញចូលរួមពិធីសែនក្រុងពាលី និងបុកគ្រឹះ បើកការដ្ឋានសាងសង់ អាគារមុន និងក្រោយសម្រាលថ្មី នៅមណ្ឌលសុខភាពប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/03/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

  • ហេង គីមឆន/
    30/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី២០ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួន សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង