លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក បានចុះពិនិត្យ និងបើកការដ្ឋានជួលជុលបេតុងមានជើងប្រវែង៣៩៥ម៉ែត្រ ទទឹង២,២ម៉ែត្រ កម្ពស់១,៥ម៉ែត្រ កម្រាស់០,០៧ម៉ែត្រ នៅភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជាគម្រោងមូលនិធិអភិវឌ្ឍរបស់រដ្ឋបាលស្រុកមណ្ឌលសីមា ឆ្នាំ២០២៥) ។
មានការចូលរួមដោយ អនុប្រធាន សមាជិកគណៈកម្មាធិការលទ្ធកម្មស្រុក ក្រុមប្រឹក្សាឃុំពាមក្រសោប មេភូមិពាមក្រសោប១ តំណាងសហគ្រាស និងប្រជាពលរដ្ឋដែលទទួលផលពីគម្រោង ។
ថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥
វេលាម៉ោង២:៣០នាទីរសៀល


















