លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានយកគ្រឿងយកផ្ទាល់ខ្លួន ឈួសសំអាតផ្លូវឆ្ពោះទៅកាន់វត្តអម្ពវ័ន ហៅវត្តទួលគគីរ ចាប់ពីចំណុចផ្លូវបំបែកចូលសាលាឃុំទួលគគីរ ស្ថិតនៅភូមិទួល គគីរក្រោម នៃឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពុទ្ធ បរិស័ទជិតឆ្ងាយ ដែលនឹងធ្វើដំណើរមកចូលរួមបុណ្យកឋិនទានសាមគ្គីនៅវត្តអម្ពវ័ន នៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខដ៏ខ្លីនេះ។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥
វេលាម៉ោង៨៖៣០នាទីព្រឹក





