លោក ហាក់ ស៊ីម អភិបាលរងស្រុក តំណាងលោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំក្រុមការងារមកទទួលទេយ្យទានព្រះតេជគុណ សាម ដុង ព្រះចៅអធិការវត្តនិគ្រោធារាម (ហៅវត្តចាំយាម) ដែលបានបរិច្ចាគថវិកា និងទេយ្យទានជាគ្រឿង ឧបភោគបរិភោគ មានដូចជាអង្ករ១០បាវស្មើនឹង៥០០គីឡូ មីខ្មែរ១០កេស ទឹកត្រី៥កេសតូច ទឹកភេសជ្ជៈ១០កេស ទេកស៊ីអ៊ីវសុខ១កេស ត្រីខ ១កេស ស្កសរ ៥០គ.ក ទឹកសុទ្ធ៣កេស និង១០០យួរ និងបច្ច័យចំនួន១,០០០,០០០៛ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមាសម្រាប់យកមកចែកជូនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!