សាខា កក្រក កោះកុង៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ និងការបង្ការការពារជំងឺឆ្លងថ្មីៗ ពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានចាត់ឲ្យលោក ឡុច ភិរ័ក្ស នាយករងប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តសាខាសហការជាមួយក្រុមការងារ អនុសាខា អាជ្ញាធរមូលដ្ឋាន ដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្ត បន្តចុះធ្វើការអប់រំផ្សព្វផ្សាយផ្សព្វផ្សាយពីអនាម័យទឹកស្អាត វិធានការពារខ្លួនពីជំងឺរាតត្បាត និងការលើកកម្ពស់សុខភាពផ្លូវចិត្ត អោយដូចភ្លៀងរលឹម ជូនដល់បងប្ងូននៅតាមសហគមន៍ ស្ថិតនៅភូមិត្រពាំងរូង(ចំណុចវាលស្បូវ) ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ៤២ នាក់ ស្រី២១ នាក់ ។
គោលបំណងនៃសកម្មភាពផ្សព្វផ្សាយនេះគឺ ដេីម្បីចូលរួមឱ្យមានប្រសិទ្ធភាពខ្ពស់ រៀនរស់នៅតាមបែបគន្លងថ្មី វិធានការការពារខ្លួនពីជំងឺថ្មីៗមរួមមានលើសសម្ពាធឈាម ទឹកនោមផ្អែម រលាកសួត កូវីដ១៩ថ្មី ការលើកម្ពស់សុខភាពផ្លូវចិត្ត និងការទទួលខុសត្រូវរបស់សហគមន៍ អោយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីអោយពួកគាត់បានយល់ដឹង និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម និងជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។
ក្នុងយុទ្ធនាការនោះដែរ សាខាបានផ្តល់ជូន ប័ណ្ណផ្សព្វផ្សាយ ៤០សន្លឹក សាប៊ូម្សៅកញ្ចប់ ៩០កញ្ចប់ នំ១៥០កញ្ចប់ ផងដែរ ៕


















