តាមការការចាត់តាំងពីលោក រៀម រុំ មេឃុំ ព្រែកខ្សាច់ លោក ចាប វន និងជាប្រធានក្រុមប្រឹក្សាឃុំស្តីទី បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែ សីហា ឆ្នាំ ២០២៥ ។
ដោយមានរបៀបវារៈសំខាន់ៗចំនួន ៥ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ កក្កដា ឆ្នាំ ២០២៥
២. ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំខែ កក្កដា ឆ្នាំ ២០២៥
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍ឃុំព្រែកខ្សាច់
៤. លើបញ្ហាប្រឈមការបោះត្រាលើទីតាំងដីដែលប្រជាពលរដ្ឋបានលក់ដូរទៅឲ្យភាគីដែលជាឈ្មួញអ្នកទិញលើទីតាំងដីដែលមិនទាន់កាត់ឆ្វៀល។
៥ . មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាឃុំចំនួន ៤ រូបលើ៥រូប ស្មៀន ឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ លោក មេភូមិ ព្រែកខ្សាច់ អនុភូមិ សំរុងតាកែវ សមាជិកភូមិ ព្រែកខ្សាច់ លោកមេភូមិយាយសែន លោកប្រធានសហគមន៍នេសាទឃុំព្រែកខ្សាច់ សរុបចំនួន ១២ នាក់ ស្រី ០៣ នាក់ ។
ថ្ងៃពុធ ០៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព. ស.២៥៦៩
ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥




