/ / /

លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអញ្ជើញទទួលទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួន ពីព្រះតេជគុណ វង្ស វិទ្ធី ព្រះចៅអធិការវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង និងជាអនុប្រធានកិត្តិយសអនុសាខាស្រុកមណ្ឌលសីមា។

លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអញ្ជើញទទួលទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួន ពីព្រះតេជគុណ វង្ស វិទ្ធី ព្រះចៅអធិការវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង និងជាអនុប្រធានកិត្តិយសអនុសាខាស្រុកមណ្ឌលសីមា។

មានសង្ឃដីកានាឱកាសនោះ ព្រះតេជគុណ វង្ស វិទ្ធី មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយ​សម្រាលទុក្ខលំបាក របស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងក្រុមការងារបាន ​ថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌​របស់ព្រះតេជគុណ វង្ស វិទ្ធី ក្នុងការយកព្រះទ័យទុកដាក់​ប្រទាន​នូវទេយ្យទាន គ្រឿងឧបភោគបរិភោគ នេះ សបញ្ជាក់​ពីព្រះទ័យ​ដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរង​គ្រោះ និងងាយរងគ្រោះ ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់​ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ គ្រឿងឧបភោគបរិភោគទាំងនេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។

ទេយ្យទានដែលអនុសាខាបានទទួលមាន៖
អង្ករ ០១ បាវ មី០៩ កេស ស្កសរ ៤០ គីឡូ ទឹកដោះគោខាប់ ១០កំប៉ុង ទឹកត្រី ០៣កេស ទឹកស៊ីអ៉ីវ ៣កេស អំបិល ១២កញ្ចប់
តែ ០៦កញ្ចប់ ទឹកសណ្តែក ០១កេស ទឹកសុទ្ធ១៦ឡូ
ប្រេងសណ្តែក ១៤ដប ត្រីខ ០៥ឡូ ប៊ីចេង ០៥គីឡូ
ព្រមទាំង ថវិកា ចំនួន២០០.០០០រៀល ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។