លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក អ៊ិន ណែត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមកិច្ចប្រជុំផែនការគ្រប់គ្រង និងផ្ទៀងផ្ទាត់ផែនទីលើកទី២ ដែលបានពិភាក្សារួចក្នុងការអនុវត្តគម្រោង SCMF ក្រោមការសម្របសម្រួលដោយលោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅស្នាក់ការសហគមន៍នេសាទកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១១នាក់ ស្រី ០៦នាក់ ។
ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង




