/ / /

ឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ក្នុងឱកាសថ្ងៃឈប់សម្រាក

ឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ក្នុងឱកាសថ្ងៃឈប់សម្រាក

កោះកុង៖ នៅរសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយផែនការ ការពារក្នុងឱកាសនៃការអនុញ្ញាតិឲ្យមន្ត្រីរាជការ និយោជិក កម្មករ ឈប់សំរាកពីការងារ។

កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការចូលរួមពីលោក មេបញ្ជាការរង ប្រធានមន្ទីរស្តីទី នាយលេខាធិការដ្ឋាន នាយការិយាល័យ យេនឌ័រ មេបញ្ជាការកងអន្តរាគមន៍ មេបញ្ជាការ ក្រុង-ស្រុកស្នាក់ការ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។

ឧត្តមសេនីយ៍ត្រី មានប្រសាសន៍ ថា កម្លាំងក្រោមឱវាទទាំងអស់ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុង និងត្រូវចេះសន្សំសំចៃដោយរៀបចំផែនការសេដ្ឋកិច្ចគ្រួសារ ឲ្យបានត្រឹមត្រូវ ដើម្បីជៀសឲ្យផុតពីហានិភ័យសេដ្ឋកិច្ចក្នុងគ្រួសារ និងចេះថែរក្សាសុខភាពខ្លួនឯងក៏ដូចជាក្រុមគ្រួសារឲ្យបានល្អផងដែរ។

និងសូមកុំធ្វេសប្រហែសឱ្យសោះ!
យើងទាំងអស់គ្នាអាចភ្លេចមេរោគកូវីដ១៩នេះបាន ប៉ុន្តែមេរោគនេះមិនដែលភ្លេចយើងទាំងអស់គ្នាគ្រប់រូបបានទេ។

ទន្ទឹមនឹងការពារការចម្លងវីរុសកូវីដ-១៩ លោក ឧត្តមសេនីយ៍ត្រី បានលើកឡើងអោយមានការប្រុងប្រយ័ត្នពីជំងឺថ្មីមួយទៀតគឺ ជំងឺគ្រុនឈីក ដែលបណ្តាលមកពីមូសខ្លាញីខាំ ហើយជំងឺគ្រុនឈីក នេះគឺវាស្រដៀងទៅនឹងជំងឺគ្រុនឈាមផងដែរ ដោយមានខេត្តចំនួន១៥ហើយដែលត្រូវបានរកឃើញ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។