/ / /

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បាន​រៀបចំ​ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ​ការ​ប្រើ​ប្រាស់​អាវុធ​វែង​-ខ្លី​ និងជំនាញ​ផែន​ទី​ រយៈពេល​ ១ខែ​ ដែលមានសិក្ខាកាមចូលរួមចំនួន ២៦នាក់​ ស្រី​ ៣នាក់​ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បាន​រៀបចំ​ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ​ការ​ប្រើ​ប្រាស់​អាវុធ​វែង​-ខ្លី​ និងជំនាញ​ផែន​ទី​ រយៈពេល​ ១ខែ​ ដែលមានសិក្ខាកាមចូលរួមចំនួន ២៦នាក់​ ស្រី​ ៣នាក់​ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់បន្ថែមថា ការងារហ្វឹកហាត់នេះ គឺដើម្បីរំលឹកមេរៀនចាស់ បំពេញបន្ថែមយុទ្ធវិធីថ្មីៗ និងបង្កើនសមត្ថភាពកងកម្លាំងក្នុងកិច្ចការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅ ក្នុងខេត្តកោះកុង និងតាម​ខ្សែ​បន្ទាត់​ព្រំដែន​ ដើម្បីឆ្លើយតបសភាពការណ៍ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។
ថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/04/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ កិច្ចប្រជុំពិភាក្សាលើការងារផ្តល់ទិន្នន័យដីធ្លីដែលប្រជាពលរដ្ឋប្រើប្រាស់ អាស្រ័យផលជាក់ស្តែង ពុំទាន់បានវាស់វែងជាលក្ខណៈប្រព័ន្ធក្នុងភូមិសាស្តស្រុកបូទុមសាគរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/04/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានរៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ដល់មន្ត្រីរាជការនៃរដ្ឋបាលស្រុក និងអង្គភាពជុំវិញស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/04/2026

    សេចក្ដីណែនាំ ស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦

  • ហេង គីមឆន/
    13/04/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចុះត្រួតពិនិត្យទីតាំងរៀបចំ សង្ក្រាន្តឆ្នាំថ្មី ដើម្បីបញ្ចុះកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណៃជាតិខ្មែរ

  • មន្ទីរបរិស្ថាន/
    13/04/2026

    សារអំពាវនាវ ស្តីពីការចូលរួមថែរក្សាអនាម័យបរិស្ថាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី របស់មន្ទីរបរិស្ថានខេត្តកោះកុង

  • ហេង គីមឆន/
    13/04/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការរៀបចំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ